Update៖ សង្ស័យ​ប្តី​ជា​អ្នក​អារ​.​ក​សម្លាប់​ប្រពន្ធ ហើយ​ពេល​នេះ​កំពុង​រត់គេច​ខ្លួន

0

សៀមរាប​៖ កាលពី​ម៉ោង​ប្រមាណ ១៣:០០​នាទី​រសៀល ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២១ មាន​ករណី​ឃាត់កម្ម​មួយ​បាន​កើតឡើង​នៅ​ចំណុច​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោក​ចក ក្រុង​សៀមរាប ខេត្តសៀមរាប ក្រោយ​នារី​ម្នាក់​មានឈ្មោះ សូ​ច​ន្ធី ភេទ ស្រី អាយុ​ប្រហែល ៤០​ឆ្នាំ ត្រូវ​បាន​ឃាតករ​អារ​.​ក សម្លាប់​នៅ​ក្នុង​បន្ទប់​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ប្តី​អារ​.​ក​សម្លាប់ ដែល​សង្ស័យ​ថា​ជា​ភ្លើង​ប្រចណ្ឌ​។ ក្នុង​នោះ​នារី​រង​គ្រោះ​មានកូន ៤​នាក់ នៅ​ក្នុង​បន្ទប់ និង​ជា​បុគ្គលិក​នៅ​ភោជនីយដ្ឋាន រាជ​នី​។ ចំណែក​ជនសង្ស័យ​ជា​ប្តី​មានឈ្មោះ ធួ​ក ឈា​ត អាយុ​៤៣​ឆ្នាំ មានមុខ​របរ រត់​ម៉ូតូ​កង់​បី កំពុង​គេចខ្លួន​៕