ប៉ៃលិន៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹង បានឃាត់ក្រុមក្មេងចំនួន៣នាក់ ក្នុងចំណោមបក្ខពួកចំនួន១២នាក់ដែលជិៈម៉ូតូអូសជើង ជិៈម៉ូតូបុកសមត្ថកិច្ចប៉ុស្តិ៍ និងយកមួកការពារវាយមកលើសមត្ថកិច្ចបណ្តាលឲ្យរងរបួស។ ក្នុងប្រតិបត្តិការបានធ្វើឡើងកាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនសង្ស័យទី១-ឈ្មោះ ឌុល សុខលាភ ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិអូរម៉ានី ឃុំតាកុក ស្រុកសង្កែ ខេត្តបាត់ដំបង។ ទី២-ឈ្មោះ ទូច ដេវីត ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិអូរម៉ានី ឃុំសំរោង ស្រុកឯកភ្នំខេត្តបាត់ដំបង។ ទី៣-ឈ្មោះ បន ពឡុត ភេទ ប្រុស អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅ ភូមិបរតាំងស៊ូ សង្កាត់ បរយ៉ាខាក្រុងប៉ៃលិនខេត្តប៉ៃលិន និងបក្ខពួកចំនួនបីម៉ូតូនិងគ្នាចំនួន០៩នាក់ទៀតបានគេចខ្លួនបាត់។
វត្ថុតាងដកហូតរួមមានៈ ម៉ូតូចំនួន០២គ្រឿង ម៉ាក Honda dream black ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ ប៉ៃលិន 1C-7387 និងម៉ាក scoopy ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1AQ-3131។ បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ ត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់ហើយជនសង្ស័យដែលបានគេចខ្លួនកម្លាំងសមត្ថកិច្ចកំពុងស៊ើបអង្កេត ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ