ភ្នំពេញ៖ ករណីរំលោភសេពសន្ធវះ និង ប្រព្រឹត្តអំពើលួច (ទូរស័ព្ទនិងលុយ) បានកើតឡើងនៅចំណុចភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេស ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ២៤:០០យប់ ឈានចូលថ្ងៃទី២៦។ ក្រោយពីបានទទួលពាក្យបណ្តឹង លោក វរសនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូលបានបញ្ជាអោយលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលផែនការងារព្រហ្មទណ្ឌខណ្ឌកំបូល ដឹកនាំកម្លាំងផ្នែកជំនាញ និង កម្លាំងប៉ុស្តី៍ ធ្វើការស្រាវជ្រាវ និងបានឃាត់ជនសង្ស័យម្នាក់តាមពាក្យបណ្តឹងនារីជាជនរងគ្រោះ។
ក្រោយពីធ្វើការសាកសួរតាមនីតិវិធីជំនាញជនសង្ស័យពិតជាបានប្រព្រត្តឹនូវបទល្មើដូចខាងលើនេះពិតប្រាកដមែន។ ជនសង្ស័យមានឈ្មោះ ផេង ភក្តី ហៅ និចហ្សីន ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិ តាំងរនាម សង្កាត់ ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ចំណែកជនរងគ្រោះមានឈ្មោះ ស ស អ ភេទ ស្រី អាយុ ២២ឆ្នាំ មុខរបរ ម៉ាស្សា កោសជប់មានទីលំនៅបច្ចុប្បន្នភូមិ គោកឃ្លាង សង្តាត់ គោកឃ្លាង ខណ្ឌសែនសុក រាជធានីភ្នំពេញ។
ប្រភពដដែរបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះបានស្គាល់គ្នាជាមួយជនសង្ស័យតាមរយលេងFacebook អ្នកទាំងពីបានណាត់ជួបគ្នានៅម្តុំសួនកុមារមុខផ្សារស៊ីនជូរី រួចនាំគ្នាទៅលេងកោះពេជ្រ បាននាំគ្នាផឹកស៊ីនៅទីនោះក្រោយពីត្រឡប់មកវិញជនសង្ស័យមិនបានដឹកជនរងគ្រោះទៅផ្ទះវិញទេ។ ដោយ បានដឹកជនរងគ្រោះមកទីកន្លែងស្ងាត់ នៅចំនុចដីវាលរួតក៍ធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចតែម្តង និងបានយកលុយ និងទូរសព្ទជនរងគ្រោះផងដែរ។ បច្ចុប្បន្នជនសង្ស័យត្រូវបានផ្នែកជំនាញ់បានកសាងចញ្ជូនទៅតុលាការ ទៅតាមនីតិវិធីច្បាប់៕
ប្រភព៖ វរសេនីយ៌ទោ ឈឹម សាវុទ្ធ