ខឹង​ប្រពន្ធ​ស្តីអោយ​រឿង​យក​ទូរ​សព្ទ​ទៅ​បញ្ចាំ​យក​លុយ​ចាយ​អស់​! សម្រេចចិត្ត​ចង់​.​ក សម្លាប់​ខ្លួន

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​ចំណុច​បន្ទប់​ជួល​ក្នុងភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ក្រោយ​បុរស​ម្នាក់​ជា​បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ដោយ​ការ​ចង់​.​ក សម្លាប់​ខ្លួន​ចោល​ប្រពន្ធ​កូន ២​នាក់ ព្រោះតែ​ខឹង​ចិត្ត​រឿង​ប្រពន្ធ​ស្តីអោយ​ខ្លួន ដែល​បាន​យក​ទូរ​សព្ទ​ទៅ​បញ្ចាំ​បាន​លុយ​១០​ម៉ឺន​រៀល​ចាយវាយ​អស់​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ណូ ពុត​ស្រី អាយុ ២៣​ឆ្នាំ​ជា​កម្មករ​សំណង់​ស្រុក​កំណើត​នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ​សព្វថ្ងៃ​ស្នាក់​នៅ​កន្លែង​កើតហេតុ​។ ចំណែក​ប្រពន្ធ​ឈ្មោះ ឈិ​ន ណា​រ៉េ​ត អាយុ ២១​ឆ្នាំ និង​កូនស្រី​តូច​ៗ ២​នាក់ ក្នុង​បន្ទុក​ដោយ​ម្នាក់​អាយុ​៣​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ ៦​ខែ​។

បន្ទាប់​ពី​ឃើញ​សព​ចងក ប្រពន្ធ​ក៏​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ហើយ​សមត្ថកិច្ច​ក៏​ចុះ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​បាន​បញ្ជាក់​ថា មិន​មាន​ពាក់ព័ន្ធ​បទល្មើស​ផ្សេង​ទេ​ទើប​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​៕