ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណ ១:៤០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំនុច ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបុរសម្នាក់បានជិះគេចគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ ហើយបណ្តាលអោយដួល។ ពេលសមត្ថកិច្ចចុះទៅសួរនោះបុរសជាម្ចាស់ម៉ូតូខាងលើ បានធ្វើការស្ទុះដេញវាយសមត្ថកិច្ច និងគំរាមដកស័ក្កចោលទៀតផង។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា បុរសបង្កហេតុខាងលើជិះម៉ូតូស្មាសរីវ៉ូ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ1-BG 5792។ ក្រោយពីឃើញដូចនេះ កម្លាំងបានឃាត់ខ្លួនជនបង្ក និងបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕