អ្នកចាត់ការ PSG លោក Mauricio Pochettino ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅ Manchester United ក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ។ បិសាចក្រហមកំពុងស្វែងរកអ្នកចាត់ការថ្មី បន្ទាប់ពីបណ្តេញលោក Ole Gunnar Solskjaer កាលពីដើមសប្តាហ៍នេះ ហើយត្រូវបានគេរាយការណ៍ថាកំពុងព្យាយាមទាក់ទាញអ្នកចាត់ការអាហ្សង់ទីនមកកាន់ទឹកដី Old Trafford ។
អតីតខ្សែប្រយុទ្ធ Liverpool លោក Michael Owen បានលើកទឹកចិត្ត Mauricio Pochettino ឱ្យចាកចេញពី PSG ហើយទៅចូលរួមជាមួយ Manchester United ។ យោងតាមអតីតកីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានឲ្យដឹងអំពីឥទ្ធិពលរបស់កីឡាករនៅកីឡដ្ឋាន Parc des Princes គឺជាហេតុផលដ៏ល្អសម្រាប់គ្រូបង្វឹកវ័យ ៤៩ឆ្នាំក្នុងការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Old Trafford ។
Owen ត្រូវបានដកស្រង់សម្តីថា «គាត់មិនអាចគ្រប់គ្រង Neymar, Kylian Mbappe និង Lionel Messi បានទេ។ ពិតណាស់ ពួកគេល្អគ្រប់គ្រាន់ ប៉ុន្តែការលេងបែបនោះពួកគេនឹងមិនឈ្នះ Champions League» ។
អតីតខ្សែប្រយុទ្ធ Liverpool រូបនេះបានបន្ថែមទៀតដោយអះអាងថា Mauricio Pochettino អាចធ្វើបានច្រើនល្អជាងនេះជាមួយ Manchester United បើប្រៀបធៀបជាមួយ PSG ដោយផ្តល់សេរីភាពឲ្យគាត់ក្នុងការពង្រឹងក្រុម។
លោកបន្តថា៖ «ខ្ញុំគិតថា Poch ប្រហែលជាអាចធ្វើបានច្រើនជាមួយក្រុម Manchester United ជាងអ្វីដែលគាត់ធ្វើនៅ PSG»។ Manchester United អាចនឹងតែងតាំង Mauricio Pochettino ដោយឥតគិតថ្លៃកាលពីប៉ុន្មានខែមុន ប៉ុន្តែបានបាត់ឱកាស ដោយបើកផ្លូវឱ្យ PSG ជាអ្នកចុះកុងត្រាទៅវិញ។ Michael Owen ជឿថាវាគឺជាការសម្រេចចិត្តមិនល្អពីបិសាចក្រហម។
«Poch គឺជាអ្នកចាត់ការដ៏គួរឱ្យចាប់អារម្មណ៍មួយ។ Manchester United អាចទទួលបានគាត់ដោយមិនចំណាយអ្វីទាំងអស់កាលពីប៉ុន្មានខែមុន ហើយឥឡូវនេះពួកគេនឹងត្រូវចំណាយប្រាក់មួយចំនួនដើម្បីយកគាត់ចេញពី PSG»៕
សូមទស្សនាវីដេអូខាងក្រោម៖