ប្រជាពលរដ្ឋ​ព័ន្ធ​ចាប់​បាន​ជនសង្ស័យ​កាច់​សោរ​.​ក​ម៉ូតូ​បាន​ម្នាក់ ក្រោយ​ធ្វើ​សកម្ម​បរាជ័យ

0

ភ្នំពេញ​៖ នៅ​ម៉ោង​ប្រមាណ ១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ មាន​ករណី​ចាប់​បាន​ជនសង្ស័យ​កាច់​សោរ​.​ក ម៉ូតូ ម្នាក់ ក្រោយ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​នៅ​ចំណុច​តាម​បណ្តោយ​មហាវិថី​ព្រះ​ស៊ី​សុវត្ថិ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ សំ ញ៉ា​ញ់ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ក្នុងភូមិ​សាមគ្គី​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ ចំណែក​ម្ចាស់​ម៉ូតូ មានឈ្មោះ អ៊ុ ស្រី អាយុ​ជាង​៥០​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ទីតាំង​កើតហេតុ មានស្រុក​កំណើត​ក្នុង​ខេត្តកណ្តាល​។

ប្រភព​ដ​ដែរ​បាន​បន្ត​ទៀត​ថា នៅ​ម៉ោង​កើតហេតុ​ខាងលើ​ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​នៅ​ចិញ្ចើម​ផ្លូវ ដើម្បី​ចុះ​ទៅ​បត់ជើងតូច ស្រាប់តែ​ជនសង្ស័យ​ទាំង ២​នាក់ បាន​ធ្វើ​សកម្ម​កាច់​សោរ​.​ក​ម៉ូតូ ប៉ុន្តែ​មិន​បាន​សម្រេច​ព្រោះ​ត្រូវ​ជន​រង​គ្រោះ​ឃើញ ហើយ​ក៏​ស្រែក​ឆោឡោ អោយ​ប្រជាពលរដ្ឋ​នៅ​ទីតាំង​ខាងលើ​ជួយ​ចាប់​បាន​ម្នាក់​។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យក​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក ដើម្បី​ធ្វើការ​សួរនាំ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕