បាត់ដំបង ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជា លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃចន្ទ ទី២២ ខែ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០ នាទី លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វេីការឃាត់ខ្លួន ជនសង្ស័យ ០១ នាក់ ឈ្មោះ រ៉ម មករា ហៅ រ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅកេីត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង តាមបញ្ជារបស់ ឯកឧត្ដម ព្រះរាជអាជ្ញា មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដេីម្បីធ្វេីការសាកសួរពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង ធ្វេីអោយខូចខាតដោយចេតនា(ប្រេីប្រាស់កាំបិតកាប់) ។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថាកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៧:០០នាទី នៅចំណុចលេីផ្លូវហាយវេ ស្ថិតក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលេីដែលជាសមាជិកក្រុម PSP ( ភ្នំសំពៅ ) រួមជាមួយបក្សពួក ចំនួន០៥នាក់ទៀតជិះម៉ូតូ ចំនួន០៣គ្រឿង បានធ្វេីសកម្មភាព អង្គុយចាំស្ទាក់ដេីម្បីកាប់ ទៅលេីក្រុមជនរងគ្រោះ ក្រុម HW ( ហាយវេ ) ចំនួន០៤នាក់ ដែលកំពុងអង្គុយលេងនៅលេីផ្លូវហាយវេ បណ្តាលអោយ ឈ្មោះ ញ៉ាញ់ សុវណ្ណរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបុស្សខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង រងរបួសធ្ងន់ ( មុតរយះក្បាលដល់លលាដ៍ ) ។ កន្លងមកក្រុមទាំង០២នេះ ធ្លាប់បានធ្វេីសកម្មភាពដេញកាប់គ្នា ចំនួនប្រហែល១៣ដងមកហេីយ ដោយមូលហេតុ ផុសរូបភាពវីដេអូ ឌឺដងដៀមដាមដាក់គ្នា តាមរយៈបណ្ដាញសង្គម Tik Tok ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ