បង្ហាញមុខ​អ្នកជំនាញ​ជិះ​ម៉ូតូ​ឆក់​ទូរស័ព្ទ​តាម​ផ្លូវ ៤​នាក់

0

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលា​ម៉ោង ១០:០០​នាទី កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ស្ទឹង​មាន​ជ័យ​ទី​១ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៤​នាក់ ករណី​ឆក់​យក​ទូរស័ព្ទ​ដៃ ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​មាន​ជ័យ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ពាំង ឈា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ រត់​ម៉ូតូ​កង់​បី​ឥណ្ឌា ។

ជនសង្ស័យ​ឃាត់ខ្លួន​ចំនួន​០៤​នាក់
១-​ឈ្មោះ ឃ្លៀង ជែ​ន​ប៊ី ភេទ​ប្រុស ជនជាតិ ខ្មែរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ សិស្ស​។
២-​ឈ្មោះ ថាវ សីហា ហៅ ហា ភេទ​ប្រុស ជនជាតិ ខ្មែរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ព្រែក​ទាល់​សង្កាត់ ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ សិស្ស​។
៣-​ឈ្មោះ អ៊ុ ដា​រ៉ា ហៅ ធ្នុ ភេទ​ប្រុស ជនជាតិ ខ្មែរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ រើស​អេ​ត​ចាយ (​មាន​ផ្ទុក​សារធាតុ​ញៀន​)​។
៤-​ឈ្មោះ ដុ​ង សំ​អូន ហៅ កូយ ភេទ ប្រុស ជនជាតិ ខ្មែរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ (​មាន​ផ្ទុក​សារធាតុ​ញៀន​)​។

ហេតុការណ៍ ៖ កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​១០:០០​នាទី នៅ​ចំណុច​កើតហេតុ ជន​រង​គ្រោះ​បាន​ដើរ​ម្នាក់ឯង​កាន់​ទូរស័ព្ទ​ដៃ ម៉ាក​អូ​ប៉ូ ពណ៌ ខ្មៅ និយាយ​តាម​ផ្លូវ ក្នុង​ពេល​នោះ​ស្រាប់តែ​មាន​ជនសង្ស័យ ចំនួន​០៤​នាក់ ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង បាន​មក​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ ដោយ​ជនសង្ស័យ​ឈ្មោះ អ៊ុ ដា​រ៉ា ហៅ ធ្នុ និង​ឈ្មោះ ដុ​ង សំ​អូន ហៅ កូយ ជិះ​ម៉ូតូ​តាម​ការពារ​ពីក្រោយ ចំណែក​ជនសង្ស័យ​ឈ្មោះ ឃ្លៀង ជែ​ន​ប៊ី និង​ឈ្មោះ ថាវ សីហា ហៅ ហា ជិះ​ម៉ូតូ​ឆក់​យក​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​។ ពេល​នោះ​ជន​រង​គ្រោះ​បាន​ស្រែក​ឆោឡោ​ឡើង ហើយ​អ្នកដំណើរ​តាម​ផ្លូវ​ក៏​ធាក់​ម៉ូតូ​ជនសង្ស័យ​ទាំង ០២​គ្រឿង បណ្ដាល​ឲ្យ​ដួល រួច​ត្រូវ​បាន​កម្លាំង​ល្បាត បាន​មក​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ យក​មក​ធ្វើការ​សាកសួរ​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ស្ទឹង​មាន​ជ័យ​ទី​១​។

វត្ថុ​តាង​ចាប់​យក​៖ ម៉ូតូ​ម៉ាក​ស្កូ​ប​ពី ពណ៌​ខៀវ​លាយ​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១IZ-២២១០ របស់​ជនសង្ស័យ​ឈ្មោះ ថាវ សីហា​, ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១R-៧២៥៤ របស់​ជនសង្ស័យ​ឈ្មោះ អ៊ុ ដា​រ៉ា​, ទូរស័ព្ទ​ដៃ​ម៉ាក​អូ​ប៉ូ ពណ៌ ជា​របស់​ជន​រង​គ្រោះ​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​តាម​ការ​ស្នើ​សុំ​។
បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ