អ្នក​ទាំង ៦​រូបនេះ អាច​ជា​ជម្រើស​គ្រូ​បណ្តោះអាសន្ន​នៅ Man Utd

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន The Mirror បានអោយ​ដឹង​ថា ក្លឹ​ប Manchester United បាន​ទាក់ទង​ទៅ​គ្រូបង្វឹក​ចំនួន ៦​នាក់ ដើម្បី​មក​ទទួល​តំណែង​ជា​គ្រូ​បណ្តោះអាសន្ន​នៅ​ទឹកដី Old Trafford រហូត​ដល់​ចប់​រដូវ​កាល​។

ក្នុង​នោះ​បេក្ខភាព​ទាំងនោះ​រូ​ម​មាន Ernesto Valverde, Ralf Rangnick, Paulo Fonseca, Lucien Favre និង Rudi Garcia បាន​ជួប​សម្ភា​ហ៍​ជាមួយនឹង​ខាង​ក្លឹ​ប​រួចរាល់​ហើយ ខណៈ​ពេល​ដែល Michael Carrick អាច​នឹង​ចាក់​ចេញពី​តំណែង​នេះ ពេល​ដែល​រើស​បាន​គ្រូបង្វឹក​ថ្មី​ពី​ក្រៅ​៕