សមត្ថកិច្ច​សម្រុកចូល​ខុន​ដូ មួយ​កន្លែង ឃាត់ខ្លួន​ជនជាតិ​ចិន​បាន​ជាង ៥០​នាក់ ពាក់ព័ន្ធ​ករណី​ចាប់ជំរិត

0

ភ្នំពេញ​៖ នៅ​ម៉ោង​ប្រមាណ ៤:៤០​នាទី រសៀល ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លង​ទៅ កម្លាំង នាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌទួលគោក ធ្វើការ​ឡោម​ព័ន្ធ​ទីតាំង​អគារ​ខុន​ដូ មួយ​កន្លែង ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៦១ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​ជាង ៥០​នាក់​។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ គឺ​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌទួលគោក បាន​ឡោម​ព័ទ្ធ និង​ឃាត់ខ្លួន ជនជាតិ​ចិន​ប្រុស​ស្រី​ជាង​៥០​នាក់ ព័ន្ធ​ករណី​ជំពាក់​លុយ និង​ប្រភព​ផ្សេង​ទៀត បាន​បង្ហើយ​ថា​ជា​ករណី​ចាប់ជំរិត មក​ពី​ក្រុង​កំពង់សោម​។

ក្រោយ​ប្រតិបត្តិការ​កម្លាំង​សមត្ថកិច្ច បាន​នាំ​ខ្លួន​ជនជាតិ​ចិន​ទាំងនោះ​ទៅ​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​បន្ត​នីតិវិធី​៕