អ្នក​ច្បារ​អំពៅ​ចំណាំ​មុខ​! ២​នាក់​នេះ ជំនាញ​លួច​ស្លាក​លេខ​រថយន្ត

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ក្បាលកោះ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ករណី​លួច​ផ្លា​ក​លេខ​រថយន្ត ប្រព្រឹត្ត​នៅ​ចំណុច​មុខ​គ្មាន​លេខ ផ្លូវជាតិ​លេខ​១ ភូមិ​យក​បាត្រ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ​។ ជន​រង​គ្រោះ​ឈ្មោះ​ញឹក វី ភេទ ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្រូពេទ្យ ស្នាក់​នៅផ្ទះ​កើតហេតុ​។

ជនសង្ស័យ​ឃាត់ខ្លួន​ចំនួន​០២​នាក់​៖
១- ឈ្មោះ​ដែក សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៨ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅ​ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ (​មាន​សារធាតុ​ញៀន​)​។
២- ឈ្មោះ​ឯក ជី​វ័​ន្ត ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅ​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​មាន​សារធាតុ​ញៀន​)​។

មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទុក​រថយន្ត​ម៉ាក Toyota Hilux Revo ពណ៌​ស ផ្លា​ក​លេខ ភ្នំពេញ ២BP-៣៤៣៥ នៅ​ចំណុច​កើតហេតុ រួច​ចូល​ដេក​ក្នុងផ្ទះ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​ដែក សា​រិ​ទ្ធ លួច​ផ្លា​ក​លេខ​ទាំង​មុខ​-​ក្រោយ​គេចខ្លួន​។ លុះដល់​ម៉ោង​១៦:០០​នាទី ថ្ងៃ​ដដែល សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ​ដែក សា​រិ​ទ្ធ នៅ​ភូមិ​យក​បាត្រ សង្កាត់ ក្បាលកោះ ដកហូត​បាន​ផ្លា​ក​លេខ​រថយន្ត​ខាងលើ និង​ផ្លា​ក​លេខ​១​គូ​ទៀត (​ភ្នំពេញ ២BA-៦៩៧៥)​។
បន្ទាប់​ពី​ឃាត់ខ្លួន​សង្ស័យ​ឈ្មោះ​ដែក សា​រិ​ទ្ធ រហូត​ដល់​ម៉ោង​១៧:០០​នាទី ថ្ងៃ​ដដែល សមត្ថកិច្ច​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ​ឯក ជី​វ័​ន្ត ជា​អ្នកទិញ​ផ្លា​ក​លេខ​រថយន្ត​ពី​ជនសង្ស័យ នៅ​ចំណុច​នៅ​ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ និង​ដកហូត​ម៉ូតូ​០១ គ្រឿង ម៉ាក​Honda Scoopy ពណ៌​ស គ្មាន​ផ្លា​ក​លេខ​។

បញ្ជាក់​កន្លង​មក​ជន​ស​ង្ស​យ័​ឈ្មោះ ដែក សា​រិ​ទ្ធ ធ្លាប់​លួច​ផ្លា​ក​លេខ​រថយន្ត ចំនួន​០៥​លើក និង​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស ចំនួន​០៣​លើក ៖
-​លើក​ទី​១ ៖ ក្នុង​ឆ្នាំ​២០១៥ រយៈពេល ០៤​ខែ ពី​បទ ៖ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។
-​លើក​ទី​២ ៖ ក្នុង​ឆ្នាំ​២០១៧ រយៈពេល ០១​ឆ្នាំ ពី​បទ ៖ លួច​។
-​លើក​ទី​៣ ៖ ក្នុង​ឆ្នាំ​២០១៩ រយៈពេល ០២​ឆ្នាំ ពី​បទ ៖ រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

បច្ចុប្បន្ន​ជនសង្ស័យ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ