កំពង់ចាម៖ ក្រោយចាប់បានឃាតករំលោភសម្លាប់សិស្សស្រី អាយុ ១៦ឆ្នាំ នៅខេត្តកំពង់ចាម កាលពីវេលាម៉ោងប្រមាណ២:១៥នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនដៃដល់មានឈ្មោះ ម៉ាប់ កំសត់ ហៅអាលន អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយជនរងគ្រោះ។ ជនដៃដល់បានសារភាពថាពិតជាបានរំលោភ និងសម្លាប់ជនរងគ្រោះមែន ហើយក៏បានយកទូរស័ព្ទដៃជនរងគ្រោះមួយមកលក់នៅភ្នំពេញ បាន ២០ម៉ឺនរៀល។ ហើយលុយនោះជនដៃដល់បានយកទៅទិញខោអាច និងជិះឡានត្រលប់មកស្រុកវិញ៕