អ្នកបើកបរ​តាម​ផ្លូវ​នេះ​សូម​ប្រយ័ត្ន​! មិនមែន​ដុំ​ថ្ម​ទេ ប៉ុន្តែ​កាំបិត​ហោះ​ជាប់​កញ្ចក់​ឡាន​តែ​ម្តង

0

បាត់ដំបង​៖ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​មានឈ្មោះ​ថា Tithya Thoeurng បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ អោយ​ដឹង​ថា ជួប​ខ្លួនឯង​ហើយ​ករណី​ក្រុម​ក្មេង​ស្ទាវ​គប់​កញ្ចក់​តាម​ផ្លូវ កាំបិត​ហោះ​ជាប់​កញ្ចក់​តែ​ម្ដង​! សំណាង​ហើយ​មិន​ធ្លុះ បើ​ធ្លុះ​ចូល​ក្នុង​វិញ​មិនដឹង​ជា​យ៉ាងណា​ទេ បងប្អូន​ដែល​ជិះ​កាត់​ផ្លូវ​កាត់ បាត់ដំបង​ទៅ​សៀម​រា​បៀ​.​សូម​ប្រយ័ត្ន​ផង គ្រោះថ្នាក់​ខ្លាំង​ណាស់ នេះ​ខ្ញុំ​ស្មារតី​រឹង​មាំ​ផង​នៅ​ចង់​រេច​ង្គួ​ត​ឡាន ប្រសិនបើ​នារី​ៗ​វិញ​អាច​យ៉ាប់​ខ្លាំង សង្ឃឹមថា​នគរបាល​ស្រុក​ព្រះនេត្រព្រះ អាច​តាម​ចាប់​ជន​ដៃដល់​បាន​ផង​ចុះ ម្យ៉ាង​នេះ​មិនមែន​ករណី​ទី​១​ទេ​នៅ​តាម​ផ្លូវ​ហ្នឹង បញ្ជាក់​: ពេល​ថ្ងៃ​ម៉ោង​៤​រសៀល​៕