ប្រាប់​ប្រពន្ធ​កូន​ថា​ទៅ​រក​ទិញ​បង្អែម​ញាំ​! ស្រាប់តែ​បន្តិច​ក្រោយមក​គេ​តេ​មក​ប្រាប់​ថា គាត់​ត្រូវ​រថយន្ត​បុក​ស្លាប់​ហើយ

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ៧:៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១​ម្សិលមិញ​នេះ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​ផ្លូវ​បេតុង​ព្រៃ សរ មុខ​និង​បុរី​ទ្បុ​ង​នី ក្នុង​សង្កាត់​ព្រៃ សរ ខណ្ឌដង្កោរ ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ បណ្តាល​អោយ​បុរស​ម្នាក់​ដែល​ជា​អ្នក​បើក​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​។

នេះ​បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​នៅ​ម៉ោង​កើតហេតុ​ខាងលើ​បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ពី​ផ្ទះ​ក្នុង​គោលបំណង​ចង់ទៅ​ទិញ​បង្អែម​ដើម្បី​ញាំ​។ ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ​ត្រូវ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បើក​បុក និង​អូស​ប្រមាណ ៥០​ម៉ែត្រ បណ្តាល​អោយ​បុរស​រង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង​។ ក្រោយ​កើតហេតុ​ជន​បង្ក​ព្យាយាម​បើកទ្វារ​រថយន្ត​ចង់​រត់គេច​ពី​កន្លែង​កើតហេតុ ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ទីតាំង​ខាងលើ​ធ្វើការ​ឃាត់ខ្លួន​ប្រកួត​អោយ​សមត្ថកិច្ច​។ ប្រភព​ដ​ដែរ​បាន​បន្ថែម​ថា បុរស​ជា​តៃកុង​ឡាន​បង្កហេតុ គឺ​មាន​អាកា​រៈ​ស្រវឹងស្រា​ផង​ដែរ​៕