បុរស​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់ ខណៈ​កំពុង​ជិះ​ម៉ូតូ

0

ព្រះ​សីហ​នុ​៖ បុរស​ម្នាក់​ទៀត​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោងជាង​៧​យប់ លេ​ី​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២១៧-២១៨ (​ចំណោត​អូរ​ត្រាវ​) សង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើត​ឡេ​ី​ង រវាង​រថយន្ត ០១​គ្រឿង មិន​ទាន់​ស្គាល់​ភិនភាគ​និង​អត្តសញ្ញាណ​អ្នកបើកបរ មាន​ទិស​ដៅ​ចូល​ក្រុងព្រះសីហនុ បាន​បុក​ម៉ូតូ ០១​គ្រឿង​ម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់​ផ្លា​ក​លេខ​សៀមរាប​1R-6666 អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ភេទ ប្រុស បើកបរ​ទិស​ដៅ​ពី​ផ្ទុយ​គ្នា បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កេ​ី​ត​ហេតុ ។

បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​បាន​នាំ​មក​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ដេ​ី​ម្បី​ស្វែងរក​សាច់ញាតិ ។ បើ​តាម​សមត្ថកិច្ច​ថា​ភាគី​ខាង​រថយន្ត​បាន​បើក​រត់គេច​បាត់​ក្រោយ​ពេល​កេ​ី​ត​ហេតុ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​តាម​ស្វែងរក ដើម្បី​ដោះស្រាយ​តាម​និ​តិ​វិធី​៕

ប្រភព៖ Huy Bunleng News