ភ្នំពេញ៖ នៅថ្ងៃទី២០ ខែវិច្ចិកា ឆ្នាំ២០២១ វេលាម៉ោង១,១៥នាទីរសៀល លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញ បានចាត់អោយ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ ដឹងនាំក្រុមការងារចុះបង្ក្រាបល្បែងសុីសង ហ្គេមបាញ់ត្រី ខុសច្បាប់នៅផ្សារទំនើបសូរិយាជាន់ទី៥ ដកហូតទូហ្គេមបាញ់ត្រីចំនួន០៥ទូ យកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ មន្ត្រីជំនាបានពិនិត្យជាក់ស្តែងឃើញថាមានប្រភេទទូហ្គេម តុក្កត្តាសរុបចំនួន៣៧ទូ និង មានទូហ្គេមបាញ់ត្រីចំនួន០៥ទូ ត្រូវបានយកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ ដោយឡែកទូហ្គេម តុក្កតាកំសាន្តចំនួន ៣២ទូផ្សេងទៀតដែលមិនពាក់ពន្ធ័ និង បទល្មើស ល្បែងស៊ីសង មិនត្រូវបានដកហូតនោះទេគឺរក្សាទុកបន្តជីវកម្មដដែល ប៉ុន្តែបើបង្កប់ ល្បែងស៊ីសង នោះអជ្ញាធរ និង អនុវត្តវិធានការច្បាដោយមិនលើកលែងនោះទេ ៕
ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ