កណ្តាល៖ កាលពីវេលម៉ោងប្រមាណ ១២:២៥នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ មានហេតុការណ៍ប៉ុនប៉ង់ចាប់រំលោភមួយបានកើតឡើងនៅចំណុច បន្ទប់ជួល ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាស្ត្រីរងគ្រោះមានឈ្មោះ ក.ម អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរលក់នំនៅមុខរោងចក្រ ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ទឹម យ៉ត ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកម៉ៅការសំណង់ ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានប្តីស្ត្រីរងគ្រោះចាប់បាននឹងប្រគល់អោយសមត្ថកិច្ច។
ស្ត្រីរងគ្រោះបានបញ្ជាក់អោយដឹងថា ខណៈខ្លួនកំពុងនៅក្នុងបន្ទប់បន្ទាប់ពីហាលខោអាវរួច ស្រាប់តែជនសង្ស័យបានចូលមកតាម និងបានអោបស្ទាបអង្អែលខ្លួនប្រាណនាង ទើបជនរងគ្រោះព្យាយាមរើសបំរាស់ និងរត់ចេញពីបន្ទប់ ហើយក៏បានជួបនឹងប្តី។ នាងក៏បានរៀបរាប់ប្រាប់ទៅប្តីរបស់ខ្លួន ហើយប្តីជនរងគ្រោះក៏បានជួបជាមួយជនសង្ស័យនិងនិយាយសម្រប់សម្រួលគ្នា ប៉ុន្តែមិនត្រូវ។ ដូច្នេះក៏បានរាយការណ៍ទៅកាន់សមត្ថកិច្ចប៉ុស្ដិ៍បែកចាន នាំមកអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំតាមនីតិវិធី៕