ដាក់​ម៉​ង​បាន​ពស់វែកក្របី​! យក​មក​ផ្ទះ​បម្រុង​ធ្វើ​ម្ហូប ចៃដន្យ​អាក្រក់​ត្រូវ​ពស់​ចឹក​ស្លាប់

0

កណ្តាល​៖ កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២១​ម្សិលមិញ​នេះ មាន​ករណី​បុរស​ម្នាក់​ត្រូវ​ពស់វែកក្របី​ចឹ​ង​ស្លាប់ ខណៈ​ចាប់​មក​ធ្វើ​ម្ហូប នៅ​ចំណុច ភូមិ​ស្ទឹង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។

បើ​តាម​សមត្ថកិច្ច​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ លាន់ ចាន់ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ដ​ដែរ​បានអោយ​ដឹង​នៅ​ថ្ងៃ​កើតហេតុ​បុរស​ខាងលើ​បាន​ចុះ​ទៅ​មើល​ម៉​ង​នៅ​បឹង​ក្រោយ​ភូមិ ហើយ​ចាប់​បាន​ពស់វែកក្របី​មួយ​ក្បាល​ទំងន់​ប្រហែល ១​គីឡូ​កន្លះ ចាប់​ម៉​ង យក​មក​ផ្ទះ​វិញ​ដើម្បី​ធ្វើ​ម្ហូប​។ ពេល​មក​ដល់​ផ្ទះ​ជន​រង​គ្រោះ​បាន​យក​ពស់វែកក្របី​នោះ​ចេញពី​ទៃ ហើយ​យក​មក​ដាក់​លើ​ស្មា​។ ពេល​នោះ​ពស់វែកក្របី​បាន​លូន​ចូល​ក្រោម​គ្រែ ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​យកដៃ​ទៅ​ចាប់​ក៏​ត្រូវ​ពស់​ខាំ​ដៃ​ខាងស្ដាំ និង​ខាំ​បបូរមាត់​មួយ​កន្លែង​ទៀត៕

 

ក្រោយ​កើតហេតុ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​នាំ​ជន​រង​គ្រោះ​ទៅ​រក​គ្រូខ្មែរ ហើយ​គ្រូខ្មែរ​ខាងលើ​បានអោយ​ថ្នាំ​ជន​រង​គ្រោះ​ផឹក តែ​ជន​រង​គ្រោះ​មិន​ព្រម​ផឹក​។ ហើយ​ក្រុម​គ្រួសារ​ក៏​យក​ជន​រង​គ្រោះ​មក​ផ្ទះ​វិញ ក្រោយ​ដល់​ផ្ទះ​ជន​រង​គ្រោះ​បាន​ស្លាប់​តែ​ម្តង​៕