បើ​បាត់​ម៉ូតូ​មាន​ភិនភាគ​ដូច​រូប​នេះ សូម​ទាក់​ទង់​ទៅ​លេខ 012 72 73 58 / 016 852968 / 012 251 880

0

ភ្នំពេញ​៖ បើ​បងប្អូន​ប្រជាពលរដ្ឋ​បាន​បាត់​ម៉ូតូ ម៉ាក​PCX ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1HH-5742 សូម​ទាក់ទង​មក​លេខ​ទូរស័ព្ទ 012 72 73 58 / 016 852968 / 012 251 880​។

នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ៤:០០​នាទី​ទៀប​ភ្លឺ កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ព្រៃ​ស នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ចុះ​ល្បាត​ពួនស្ទាក់​តាម​ភូមិសាស្ត្រ​ស្មុគស្មាញ​ក្នុង​មូលដ្ឋាន ពេល​ល្បាត​មក​ដល់​ចំណុច​ផ្ទះល្វែង​ទុក​ចោល​សង់​មិន​ទាន់​រួច​ស្ថិត​ក្នុងភូមិ​គោក​បន្ទាយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជ​ធា​ភ្នំពេញ ក៏​បាន​ប្រទះ​ឃើញ​ម៉ូតូ​០១​គ្រឿង ម៉ាក PCX ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1HH-5742 ទុក​ចោល​ក្នុងផ្ទះ​ល្វែង​នោះ ហើយ​កម្លាំង​ក៏​បាន​យក​មក​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល ព្រៃ​ស រង​ចាំ​ម្ចាស់​មក​ទទួលយក​ទៅ​វិញ​។

បញ្ជាក់​: សូម​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​មក​ជាមួយ​ផង​៕