នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាលបន្តរកឃើញនូវដេប៉ូប្រេងឥន្ធនៈចំនួន ០២ ទីតាំងទៀតដែលមិនអនុលោមភាពក្នុងចំណោមស្ថានីយ/ដេប៉ូចំនួន ០៨ ទីតាំងដែលបានចុះត្រួតពិនិត្យស្ថិតក្នុងស្រុកស្អាង និងស្រុកកោះធំ។ ចំពោះម្ចាស់ទីតាំងដែលប្រកបអាជីវកម្មមិនសុចរិត ត្រូវបានមន្ត្រីជំនាញធ្វើការពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF