សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​អោយ​អាជ្ញាធរ​យកចិត្តទុកដាក់​ចំពោះ​មនុស្ស​ចាស់​គ្មាន​ទីពឹង កំឡុង​ពេល​រដូវរងារ​នេះ

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​សារ​សំឡេង​ពិសេស​ថ្លែង​ក្នុង​ថ្ងៃ​ទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេច​តេ​ជោ ហ៊ុន សែន សុំ​ស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ យកចិត្តទុកដាក់​ទៅ​លើ​ការ​ការពារ​សុខភាព​ក្នុង​ពេល​មាន​ភាព​ត្រជាក់​កើតឡើង ។
សម្តេច​តេ​ជោ ក៏​អំពាវនាវ​ឱ្យ​យកចិត្តទុកដាក់​ជា​ពិសេស ចំពោះ​មនុស្ស​ចាស់ ក្រុម​គ្រួសារ​នីមួយ​ៗ​ត្រូវ​យកចិត្តទុកដាក់​ថែទាំ និង​ផ្គត់ផ្គង់​ពួក​គាត់ តាម​រយៈ​ការ​ផ្តល់​ភួយ មុង ជាដើម​។​ទន្ទឹម​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​សូម​អំពាវនាវ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ សូម​យកចិត្តទុកដាក់​ចំពោះ​មនុស្ស​ចាស់ ដែល​ពុំ​មាន​ទីពឹង ដែល​ពុំ​មាន​កូនចៅ​រស់នៅ​ជាមួយ ត្រូវ​ផ្តល់​នូវ​សម្ភារ​ចាំបាច់ ជា​មុង ជា​ភួយ ដើម្បី​ឲ្យ​ពួក​គាត់​មានការ​កក់ក្តៅ នៅ​ក្នុង​កាលៈទេសៈ​ដែល​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​នៃ​រដូវរងារ​នេះ​៕

ប្រភព៖ ទទក