រក​ឃើញ​ក្រុម​ចុង​ក្រោយ​ឆ្លង​ទៅ​លេង World Cup តាម​រយៈ​វគ្គ​ជម្រុះ​ចែក​ពូ​ល​នៅ​អឺរ៉ុប

0

ក្រុមបាល់ទាត់​ជម្រើសជាតិ​ហូ​ឡង់ ជា​ក្រុម​ចុង​ក្រោយ​នៃ​ការ​ប្រកួត​វគ្គ​ជម្រុះ FIFA World Cup ដែល​ល​បាន​កក់​សំបុត្រ​យន្ដហោះ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពិភពលោក​នៅ​ប្រទេស​ហ្គា​តា ក្រោយ​បញ្ចប់​លទ្ធផល​ជា​ក្រុម​កំពូល​តារាង​នៃ​ពូ​ល G ដោយ​យកឈ្នះ​ន័​រ​វែ​ស ២-0 ក្នុង​ប្រកួត​ចុង​ក្រោយ​។

គ្រាប់​បាល់​ចុង​ម៉ោង​ពីរ​គ្រាប់​របស់ Steven Bergwijn និង Memphis Depay បាន​ធានា​ឱ្យ​ក្រុម​ដែល​មាន​លោក Louis van Gaal ជា​គ្រូ​បង្គោល បាន​ឈរ​នៅ​កំពូល​តារាង​នៃ​ពូ​ល G​។ បរាជ័យ​នេះ​បាន​ធ្វើ​ឱ្យ​ន័​រ​វែ​ស អស់​ឱកាស​បាន​ចូលរួម​វគ្គ play-off ដោយសារ​តំណែង​លេខ​២​ក្នុង​តារាង​បាន​ធ្លាក់​ទៅ​លើ​ដៃ តួ​ក​គី​។

គួរ​បញ្ជាក់​ថា ហូ​ឡង់​ជា​ក្រុម​ទី​១០​ចុង​ក្រោយ នៅ​អឺរ៉ុប​ដែល​នឹង​ចូលរួម​ប្រកួត World Cup ដោយ​បញ្ចប់​ចំណាត់ថ្នាក់​កំពូល​តារាង​នៃ​វគ្គ​ចែក​ពូ​ល ខណៈ​បច្ចុប្បន្ន​មាន​សរុប​១២​ក្រុម​ដែល​ទទួល​បាន​កន្លែង​ក្នុង​ចំណោម ៣២​ក្រុម​សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​នៅ​ហ្គា​តា​នៅ​ឆ្នាំ​ក្រោយ​៕