រក​ឃើញ ៥​ទីតាំង​ទៀត​ហើយ ដែល​លក់​សាំង​មិន​គ្រប់​លី​ត្រ

0

ដើម្បី​ការពារ​នូវ​ផលប្រយោជន៍​ជូន​អ្នក​ប្រើប្រាស់ ទប់ស្កាត់​នូវ​អំពើ​មិន​សុចរិត​ក្នុង​ធុរកិច្ច​ប្រេងឥន្ធនៈ នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​ខេត្ត កណ្ដាល និង​ខេត្ត​ត្បូងឃ្មុំ បាន​ចុះ​ត្រួតពិនិត្យ​តាម​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​នៅ​ក្នុងស្រុក​ពញា​ឭ​នៃ​ខេត្តកណ្ដាល និង​ស្រុក​ពញាក្រែក​នៃ​ខេត្ត​ត្បូងឃ្មុំ​បាន​ចំនួន ១៤ ទីតាំង​។ ជា​លទ្ធ​បាន​រក​ឃើញ​ដេប៉ូ​ប្រេង​ចំនួន ០៥ ទីតាំង​មិន​មាន​ភាព​អនុលោម និង​ធ្វើការ​ពិន័យ​អន្តរការណ៍​តាម​នីតិវិធី​ផង​ដែរ​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF