បន្ទាយមានជ័យ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានចុះឆែកឆេរនៅទីតាំងចែកចាយឱសថបុរាណចិនមួយកន្លែង ដែលមានឈ្មោះ មានយីហោ ជីង ឡុង ស្ថិតនៅចំណុច ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងប្រតិបត្តិការណ៍សមត្ថកិច្ចបានរកឃើញនៅ ថ្នាំបុរាណចិន ថ្នាំវីតាមីនសេ និងឧបករណ៍តេស្តកូវីដ១៩ ជាច្រើន ដែលមិនមានច្បាប់អនុញ្ញាត ជាពិសេស គឺមិនមានប្រភពច្បាស់លាស់។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ទីតាំងខាងលើជារបស់ឈ្មោះ ចាន់ គឹមឡេង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ។ ក្នុងការឆែកឆេរនោះ គឺរកឃើញនៅថ្នាំឈ្មោះ LIANHUA QINGWEN JIAONANG ចំនួន ១៣កេស ក្នុង១កេសមាន៤០០ប្រអប់, វីតាមីនស៊ី (VITAMIN C) ចំនួន ២កេស ស្មើនឹង៤០០ដប, ឧបករតេស្តកូវីដ-១៩ ចំនួន២កេស ស្មើនឹង ៦០០តេស្ត ។
សមត្ថកិច្ចសម្រេច ធ្វើការឃាត់វត្ថុតាងជាបណ្តោះអាសន្ន ហើយតម្រូវឱ្យម្ចាស់ទីតាំងជាអ្នកមើលថែដោយខ្លួនឯង និងតម្រូវឱ្យបុគ្គលិកម្នាក់ និងអ្នកដឹកជញ្ជូនម្នាក់ ទៅបំភ្លឺលើករណីនេះ៕