ចាប់​បាន​អាល់កុល​ក្លែងក្លាយ ៣៥៨​លី​ត្រ នៅ​ផ្សារ​សហគមន៍ ក្រុង​ប៉ោយ​ប៉ែ​ត

0

ក្នុង​គោលដៅ​ធានា​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ម្ហូបអាហារ និង​បង្ក្រាប​ការ​ក្លែងបន្លំ​នៃ​ផលិតផល​ប្រើប្រាស់​នានា នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ មន្ត្រី​ជំនាញ ក​.​ប​.​ប​. ប្រចាំ​ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តកំពត ខេត្តបាត់ដំបង ខេត្ត​ព្រះ​សីហ​នុ និង​រាជធានី​ភ្នំពេញ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​បន្ត​ប្រតិបត្តិការ​ចុះ​ឃ្លាំ​ពិនិត្យ​ទីផ្សារ និង​ផ្ទះ​លក់ទំនិញ​នានា​។

យោង​តាម​លទ្ធផល​ត្រួតពិនិត្យ​ជាក់ស្តែង មន្ត្រី​ជំនាញ​បាន​រក​ឃើញ និង​ដកហូត អាល់កុល​ក្លែងក្លាយ (​មេតា​ណុ​ល​) ចំនួន ៣៥៨ លី​ត្រ ពី​ផ្សារ​សហគមន៍ ស្ថិត​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត រួម​ទាំង​ទំនិញ​ចម្រុះ​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​សរុប​ចំនួន ៣៩៣ គីឡូក្រាម ពី​ក្រុង​កំពត បាត់ដំបង ព្រះ​សីហ​នុ និង​រាជធានី​ភ្នំពេញ​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​សាខា ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​នា​ពេល​ក្រោយ​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF