Kylian Mbappe បាននិយាយចេញពីអនាគតរបស់គាត់បន្ទាប់ពីរួមរស់ «ប្រាំឆ្នាំដ៏អស្ចារ្យ» នៅ Paris Saint-Germain ជាកន្លែងដែលគាត់បានសន្យាថា នឹងនៅរហូតដល់យ៉ាងហោចណាស់ចុងបញ្ចប់នៃរដូវកាលនេះ។
Mbappe ត្រូវបានគេចាត់ថា ជាខ្សែប្រយុទ្ធដែលពោរពេញទៅដោយទេពកោសល្យដ៏ភ្លឺស្វាងបំផុតក្នុងជំនាន់របស់គាត់។ ទម្រង់លេងរបស់ខ្សែប្រយុទ្ធបារាំងវ័យ ២២ ឆ្នាំរូបនេះ បានទាក់ទាញការចាប់អារម្មណ៍ពីក្លឹបកំពូលៗមួយចំនួន ជាពិសេសក្លឹប Real Madrid ដែលបានដាក់សំណើដេញថ្លៃចំនួនបីដងរួចមកហើយ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។
យ៉ាងណាមិញ ក្លឹបយក្សរបស់អេស្ប៉ាញត្រូវបានគេរំពឹងថា នឹងត្រលប់មកវិញសម្រាប់ខ្សែប្រយុទ្ធក្នុងឆ្នាំថ្មី ហើយគាត់នៅតែមិនសប្បាយចិត្តចំពោះស្ថានភាពរបស់គាត់ មុនពេលទីផ្សារដោះដូរកីឡាករខែមករា។
ថ្លែងក្នុងពេលបំពេញកាតព្វកិច្ចអន្តរជាតិ Mbappe បានប្រាប់ TNT Brasil ថា «ខ្ញុំបានចំណាយពេលប្រាំឆ្នាំដ៏អស្ចារ្យនៅទីនេះ ខ្ញុំបានទាញយកអត្ថប្រយោជន៍ពីគ្រប់ពេលវេលា ហើយខ្ញុំបន្តធ្វើដូច្នេះ។ ខ្ញុំសប្បាយចិត្តទាំងនៅលើទីលាន និងក្នុងជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ ឥឡូវនេះមានរឿងជាច្រើន មានបញ្ហាប្រឈមធំៗ ហើយខ្ញុំបាននិយាយរួចហើយអំពីរឿងនោះ»។ Mbappe បានបន្ថែមថា «ខ្ញុំនៅទីនេះ នៅរដូវកាលនេះតែប៉ុណ្ណោះ»៕