ប្រពន្ធ​ស្រែក​ឡើង​ភ្លាត់​! ពេល​ឃើញ​ប្តី​ដេក​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង ឡើង​ខ្លោច

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ៩​ព្រឹក ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​នៅ​ចំណុច ផ្លូវជាតិ​លេខ​២ ផ្ទះ​លក់​ឱសថស្ថាន​រង «​ខ​» ព‍​ន្ល​ក​ផ្ទះ​លេខ​៣ ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយសារ​មាន​បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ភៅ ម៉ៅ ភេទ​ប្រុស អាយុ ៨៥​ឆ្នាំ មុខរបរ​លក់​ថ្នាំពេទ្យ គ្រូពេទ្យ​មធ្យម​ស្នាក់​នៅ​ចំណុច​កើត ហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ភូមិ វាលវង់ ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភព​ដ​ដែរ​បន្ត​ថា នៅ​ម៉ោង​កើតហេតុ​ខាងលើ​នក​ជិតខាង​ឮ​សំឡេង​ប្រពន្ធ​របស់​គាត់ ស្រែកហៅ​ឲ្យ​គេ​ជួយ ទើប​អ្នក​រស់នៅ​ក្បែរ​នោះ នាំ​គ្នា​ទៅ​មើល​ជួយ​កាត់​សោ ចូល​ទៅ​ខាងក្នុង​ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ ដេក​ស្លាប់​លើ​ជណ្តើរ​ដែក​បាត់​ទៅ​ហើយដោយ​មាន​ស្នាម ខ្លោច​ឆេះ​ពេញ​ខ្លួន ចំណែក​ពិ​ដាន​ជ័រ​នៅ​ខាងលើ ឆេះ​ធ្លាក់​រាយ​ប៉ាយ​ពេញ​ក្នុងផ្ទះ សង្ស័យ​តែ​ទុ​ស្សេ​ខ្សែភ្លើង បណ្តាល​ឲ្យ​ឆេះ​ឆក់​ស្លាប់ ។

ក្រោយមក​សមត្ថកិច្ច​បាន​ធ្វើការ​ពិនិត្យ​សព​រួចរាល់ និង​បាន​ប្រគល់​អោយ​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕