Xavi ស្នើ​ឱ្យ Barcelona ចុះហត្ថលេខា​លើ​កំពូល​តារា​ឆ្នើម​ម្នាក់​របស់ Liverpool (​មាន​វី​ដេ​អូ​)

0

យោង​តាម​របាយការណ៍​ពី El Nacional បាន​ឲ្យ​ដឹង​ថា​អ្នកចាត់ការ​ក្លឹ​ប Barcelona លោក Xavi Hernandez បាន​ស្នើ​សុំ​ក្លឹ​ប​ចុះហត្ថលេខា​លើ​តារា​ឆ្នើម​ម្នាក់​របស់ Liverpool គឺ​កីឡាករ Mohamed Salah នៅ​រដូវក្តៅ​ក្រោយ​។

ក្លឹ​ប Barcelona បាន​ចាប់ផ្តើម​រដូវ​កាល​មិន​បាន​ល្អ ដែល​ជា​លទ្ធផល​បាន​ធ្វើ​ឲ្យ​អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់​លោក Ronald Koeman ត្រូវ​បាន​បណ្តេញចេញ​។ ក្លឹ​ប​យក្ស​កា​តា​ឡាន​បាន​ជំនួស​អ្នកចាត់ការ​វ័យ ៥៨​ឆ្នាំ​លោក Koeman ជាមួយនឹង​វីរបុរស​របស់​ក្លឹ​ប​គឺ Xavi ។

គ្រូបង្វឹក​ថ្មី​វ័យ ៤១ ឆ្នាំ​រូប​នេះ​បាន​ត្រៀម​ឈ្មោះ​កីឡាករ​ដែល​គាត់​ចង់​ចុះហត្ថលេខា និង​កីឡាករ​មួយ​ចំនួន​ដែល​នឹង​ត្រូវ​ចាកចេញ​។ យោង​តាម​របាយការណ៍​ខាងលើ កីឡាករ​ម្នាក់​ដែល Xavi ចង់​នាំ​យក​ទៅ Barcelona គឺ​តារា​ឆ្នើម​របស់​ក្លឹ​ប Liverpool គឺ Mohamed Salah ។

Salah បាន​ចាប់ផ្តើម​រដូវ​កាល​ថ្មី​ដ៏​អស្ចារ្យ​។ ខ្សែប្រយុទ្ធ​វ័យ ២៩ ឆ្នាំ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន ១៥ គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​ចំនួន ៦ ដង​ក្នុង​ការ​បង្ហាញខ្លួន​ចំនួន ១៥ ប្រកួត​សម្រាប់​ក្រុម Liverpool នៅ​គ្រប់ការ​ប្រកួត​ទាំងអស់​។ ទម្រង់​លេង​ដ៏​មិន​គួរ​ឲ្យ​ជឿ​របស់ Mohamed Salah បាន​ធ្វើ​ឲ្យ​គាត់​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ក្របខ័ណ្ឌ Premier League និង​ពានរង្វាន់ Goal of the Month សម្រាប់​ខែតុលា​។

គូប្រជែង​ដ៏​កាច​សាហាវ​របស់​ពួក​គេ​គឺ Real Madrid កំពុង​តាម​ប្រមាញ់​កីឡាករ Erling Haaland និង Kylian Mbappe ។ Barcelona ចង់​ចូលរួម​ជាមួយនឹង​ការ​ចុះហត្ថលេខា​លើ​កីឡាករ​កំពូល​ម្នាក់​សម្រាប់​ពួក​គេ​ដែរ​។ Xavi ចង់​នាំ​យក​ខ្សែប្រយុទ្ធ​ថ្មី បន្ទាប់​ពី​តារា​ឆ្នើម​របស់ Barcelona គឺ Lionel Messi និង Antoine Griezmann បាន​ចាកចេញ​កាលពីដើម​រដូវក្តៅ​នេះ​។

ការ​ប្រកួត​របស់ Mohamed Salah គឺ​ស្រ​ដៀង​គ្នា​ខ្លាំង​ណាស់​បើ​ប្រៀបធៀប​ទៅ​នឹង Lionel Messi ។ ខ្សែប្រយុទ្ធ​របស់ Liverpool ប្រើ​ជើង​ឆ្វេង ព្រមទាំង​ចូល​ចិត្ត​អូស​ញាក់ និង​បញ្ជូន​បាល់ ស្រ​ដៀង​នឹង​ម្ចាស់​ពាន Ballon d’Or ៦​សម័យ​ដែរ​។

Mohamed Salah មិនមែន​ជា​កីឡាករ Liverpool តែ​ម្នាក់​គត់​ដែល Xavi ចង់​នាំ​មក Barcelona នោះ​ទេ​។ គ្រូបង្វឹក​វ័យ ៤១ ឆ្នាំ​រូប​នេះ​ក៏​ចង់​រួបរួម​គ្នា​ជាមួយ Thiago Alcantara នៅ Nou Camp ផង​ដែរ​៕

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖