ពុទ្ធោ​! ចាប់​បាន​គ្រឿងញៀន​សរុប​ជាង ១៦៧ គីឡូក្រាម

0

ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។ នៅ​ថ្ងៃ​ទី ២៧ ខែតុលា ដល់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ សមត្ថកិច្ច​នៃ​មន្ទី​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​១)​ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ទោ អ៊ិ​ន សុង នាយករង​មន្ទីរ លោក វរសេនីយ៍ឯក ម៉ាក់ សេរី​វឌ្ឍនៈ នាយករង​មន្ទីរ និង​លោក វរសេនីយ៍ទោ ហុង វ​ណ្ណា​រិ​ទ្ធ នាយការិយាល័យ​(​ក​១) ចូលរួម​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សម្របសម្រួល​ដោយ​លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ស្រាវជ្រាវ និង​ឈាន​ទៅ​បង្ក្រាប​ឧក្រិដ្ឋជន​រក្សា​ទុក ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន នៅ ៣​គោលដៅ ផ្សេង​គ្នា​ជា​បន្តបន្ទាប់ គោលដៅ​ទី​១-​នៅ​ចំណុច​ក្រុមហ៊ុន​ដឹក​ជញ្ជូន ស្ថិត​នៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ គោលដៅ​ទី​២-​ចំណុច​បន្ទប់​លេខ ៤១២១ ខុន​ដូ​ជិត​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង គោលដៅ​ទី​៣-​នៅ​បន្ទប់ 13AD និង 13AE ខុន​ដូរ នៅ​ផ្លូវ​លេខ​៣០២ សង្កាត់​បឹង​កេងកង លទ្ធផល ៖

ក​- ឃាត់ខ្លួន​ជនសង្ស័យ​៖ ១​នាក់ :

ឈ្មោះ FU YONG QING ភេទ​ប្រុស សញ្ជាតិ​កា​ណា​ដា កើត​ថ្ងៃ​ទី 11/11/1969 កាន់​លិខិតឆ្លងដែន​ការ​ណា​ដា លេខ​: AC790143

ខ​- ចាប់​យក​វត្ថុ​តាង :

1/​អ៊ិ​ច​ស្តា​ស៊ី​គ្រាប់​(MDMA) ព​ណ៍​ផ្កាឈូក ៨៥,៩២២​គ្រាប់ ស្មើ​ទម្ងន់ 28,354.54g

2/​អ៊ិ​ច​ស្តា​ស៊ី​គ្រាប់​(MDMA) ព​ណ៍​ប្រផេះ ១៥៤,៤៧៤​គ្រាប់ ស្មើ​ទម្ងន់ 60,244.99g

3/​អ៊ិ​ច​ស្តា​ស៊ី​ម្សៅ​(MDMA) កញ្ចប់​រូប​សេះ F3 ទម្ងន់ 50,022.72g

4/​អ៊ិ​ច​ស្តា​ស៊ី​ក្រាម​(MDMA) ទម្ងន់ 24,700.81g

5/​នី​មេតា​ហ្សេ​ប៉ា​ម​(Nimetazepam) ៩,៧៥០​គ្រាប់ ស្មើ​ទម្ងន់ 1,733.40g

6/​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ 98.97g

7/​កេ​តា​មីន (Ketamine) 2,320g

សរុប​រួម ១៦៧ គ​.​ក្រ ៤៧៥.៤៣​ក្រាម និង

ចាប់​យក​សម្ភារៈ អាវុធ​ខ្លី ១​ដើម (​គ្រាប់ ៦) ជញ្ជីង ១​គ្រឿង រថយន្ត ១​គ្រឿង និង​មាន​សម្ភារ​:​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ