កីឡាករ​៥ រូប​ដែល​អាច​ជំនួស Neymar ក្នុង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល

0

តារា​ឆ្នើម​របស់ Paris Saint-Germain និង​ប្រេ​ស៊ី​ល កី​ឡករ Neymar Jr ត្រូ​វា​បាន​ចាត់​ទុក​ថា ជា​កីឡាករ​បាល់ទាត់​ល្អ​បំផុត​ក្នុង​ជំនាន់​របស់​គាត់​។ Neymar គឺជា​កីឡាករ​បាល់ទាត់​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​មិន​ធ្លាប់​មាន ពោល​គឺ ២២២ លាន​អឺ​រ៉ូ ក្នុង​ការ​ផ្ទេរ​ទៅ PSG ពី Barcelona ។

កីឡាករ​វ័យ ២៩ ឆ្នាំ​រូប​នេះ​បាន​ដឹកនាំ​ប្រទេស​ប្រេ​ស៊ី​ល​ទៅ​កាន់ការ​ប្រកួត FIFA World Cup ឆ្នាំ ២០២២ ដោយ​ជោគជ័យ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៧ គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​បាន ៨ ដង​ក្នុង​ការ​បង្ហាញខ្លួន​ត្រឹមតែ ៩ ដង​ប៉ុណ្ណោះ​ក្នុង​វគ្គ​ជម្រុះ​។ ចាប់តាំងពី​បង្ហាញខ្លួន​ជា​លើក​ដំបូង​របស់​គាត់​កាលពី ១១ ឆ្នាំ​មុន Neymar គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាងគេ​ទី​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Selecao ជាមួយនឹង​កំណត់​ត្រា ៧០ គ្រាប់​ក្នុង ១១៦ ប្រកួត​។

មិន​ថា​កីឡាករ​បាល់ទាត់​អស្ចារ្យ​ប៉ុណ្ណា​ទេ អាជីព​របស់​ពួក​គេ​ត្រូវ​តែ​បញ្ចប់​នៅ​ថ្ងៃ​ណាមួយ​។ ដូចនេះ ប្រេ​ស៊ី​ល​ត្រូវ​តែ​ស្វែងរក​កីឡាករ​វ័យក្មេង​ដែល​មាន​សមត្ថភាព​ដើម្បី​ជំនួស​គាត់​។ ខាងក្រោម​នេះ​គឺជា​កីឡាករ​៥​រូប​ដែល​អាច​ជំនួស Neymar ក្នុង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​៖
#5 Rodrygo Goes
#4 Antony
#3 Lucas Paqueta
#2 Richarlison
#1 Vinicius Jr