សម្តេច​តេ​ជោ ហ៊ុន សែន អបអរសាទរ កីឡាការិនី អ៊ុ​ក ស្រី​មុំ ឈ្នះ​មេដាយមាស​ពិភពលោក​កីឡា​ប៉េតង់

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​បង្ហោះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា កម្ពុជា​ពិតជា​មោទនភាព និង​អបអរសាទរ​ចំពោះ​វីរ​កីឡាការិនី អ៊ុ​ក ស្រី​មុំ ដែល​បាន​យកឈ្នះ កីឡាការិនី​ថៃ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក​ឆ្នាំ​២០២១ នៅ​ទីក្រុង Santa Susanna ប្រទេស​អេ​ស្ប៉ា​ញ​។

មុន​ពេល​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ម្ចាស់​មេដាយមាស​ពិភពលោក​ឆ្នាំ​២០១៧ របស់​កម្ពុជា បាន​យកឈ្នះ​កីឡាការិនី កា​ណា​ដា នៅ​វគ្គ​១/៤ ក្នុង​លទ្ធផល ២៩​ទល់​២ និង​បន្ត​ឈ្នះ​កីឡាការិនី ន័​រវេ​ស នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​លទ្ធផល ២៥​ទល់​១៨ ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បន្ត​ឈ្នះ​កីឡាការិនី​ថៃ ក្នុង​លទ្ធផល​៣៧​ទល់​២៩ ធ្វើ​ឲ្យ​កីឡាការិនី អ៊ុ​ក ស្រី​មុំ ក្លាយជា​កីឡាការិនី​ទី​២ របស់​កម្ពុជា ដែល​រកបាន​មេដាយមាស​ទី​៥​ជាប់​ៗ​គ្នា បន្ទាប់​ពី​វីរ​កីឡាការិនី កែ ឡេ​ង ឈ្នះ​ក្នុង​ឆ្នាំ​២០១៣ ឆ្នាំ​២០១៥ ឆ្នាំ​២០១៧ ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២១៕