មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ក្រាប ទប់ស្កាត់ រារាំងនូវអំពើមិនសុចរិតក្នុងធុរកិច្ចពាណិជ្ជកម្មនៅលើទីផ្សារ និងការពារនូវសិទ្ធិរបស់អ្នកប្រើប្រាស់ទូទៅក្នុងព្រះរាជាណាកម្ពុជា។
ជាក់ស្ដែងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សាខា ក.ប.ប. ប្រចាំខេត្តចំនួន ០២ គឺខេត្តកំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ បានចុះស្រាវជ្រាវ និងត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅលើទីផ្សារស្ថិតនៅក្នុងស្រុកភ្នំស្រួចនៃខេត្តកំពង់ស្ពឺ និងក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ។ យោងតាមលទ្ធផលចុះត្រួតពិនិត្យមន្ត្រីជំនាញបានរកឃើញនូវទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៩០.៦៩ គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ១៧៧ លីត្រ។ រាល់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពទាំងអស់ត្រូវបានដកហូតមករក្សាទុកដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF