មណ្ឌលគិរី ៖ កាលពីថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២១នា វេលាម៉ោង០៩និង៣០នាទី កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកអូររាំងបានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសែនមនោរម្យបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់។
សង្ស័យឈ្មោះ ឈិន រដ្ឋា ភេទប្រុស អាយុ៣៦ឆ្នាំ ដោយយោងតាមពាក្យបណ្តឹងរបស់ប្រពន្នឈ្មោះព្យឹក ចែម ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិព្នង ដែលបានប្តឹងពីប្តី ពីបទ បង្កអំពើហិង្សាក្នុងគ្រួសារ និងលាក់ទុកអាវុធដោយខុសច្បាប់ ហើយអាវុធដែលបានលាក់ទុកទាំងនោះត្រូវបានកម្លាំងសមត្ថកិច្ចចាប់យកនិងដកហូតបានរួមមាន ៖
១ .អាវុធAK47មានសភាពចាស់(អត់ស្វ័យ អត់បង់)ចំនួន០១ដើម។
២ . អាវុធកែច្នៃ ចំនួន០១ដើម។
៣. បំពង់ខ្សៀរកញ្ឆារ ចំនួន០១ដើម។
៤ . កាំបិតធំតូច ចំនួន០៣ដើម ។
វត្ថុតាងទាំងអស់នេះត្រូវកម្លាំងសមត្ថកិច្ចយើងបានធ្វើកាដកហូតនៅនឹងកន្លែងជនសង្ស័យប្រព្រិត្តបទល្មេីសស្ថិតនៅក្នុងក្រុមពូទ្រូក្រោម ភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចធ្វើកាឃាត់ខ្លួនបញ្ជូនទៅស្នងការដ្នាននគរបាលខេត្តមណ្ឌលគិរីដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕