អ្នក​នៅ​តំបន់​នេះ​ទ្រាំ​ដាច់​ភ្លើង​សិន​ទៅ​! ម៉ោង ១១:៣០​នាទី​យប់ ទើប​មាន​ភ្លើង​វិញ

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ២១:១៧​នាទី​យប់ អគ្គិសនី​កម្ពុជា សូម​ធ្វើការ​ផ្អាក​ការ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​បណ្តោះអាសន្ន​នៅ​បន្ទប់​ភ្លើង​លេខ​៣៣៣-F5, F7 និង P1921-F1 មូលហេតុ​ដោយសារ​មាន​រថយន្ត​ស្ទូច​បើក​ទាក់​បណ្ដាល​ឲ្យ​ដាច់​ខ្សែបណ្ដាញ​តង់ស្យុង​ទាប​(LV) ដែល​មាន​ទីតាំង​ស្ថិត​នៅ ផ្លូវ​លេខ​២៧១ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ក្រុមការងារ​បច្ចេកទេស​កំពុងធ្វើការ​ជួសជុល ដើម្បី​ភ្ជាប់​ចរន្ត​ជូន​អតិថិជន​ឲ្យ​មាន​ចរន្តអគ្គិសនី​ប្រើប្រាស់​ឡើង​វិញ នៅ​វេលា​ម៉ោង ២៣:៣០​នាទី​យប់​។

អាស្រ័យ​ហេតុនេះ សូម​សម្តេច ទ្រង់ ឯកឧត្តម លោក​ជំទាវ អ្នកឧកញ៉ា លោក​លោកស្រី មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​សូម​អធ្យាស្រ័យ​ចំពោះ​ការ​ដាច់​ចរន្តអគ្គិសនី នេះ​ដោយ​អនុគ្រោះ​៕

ប្រភព៖ អគ្គិសនីកម្ពុជា – EDC