ព្រះសីហនុ (ដំណឹងបឋម)៖ រថយន្តទំនើបមួយគ្រឿងជួបគ្រោះថ្នាក់ចរាចរណ៍ បុកបង្គោលភ្លើងបំភ្លឺផ្លូវ ត្រង់ចំណុចផ្លូវកោង តាមផ្លូវម្តុំកែងផ្លូវបំបែកគុជអាសុី ដែលជាផ្លូវធ្វើថ្មីតាមឆ្នេរមុទ្រ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ វេលាថ្ងៃត្រង់ ថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ បើតាមសមត្ថកិច្ចប្រាប់ថា ភ្លាមៗនៅមិនទាន់ដឹងពីដើមហេតុ និងអត្តសញ្ញាណម្ចាស់រថយន្តនៅឡើយ ដោយសារថាក្រោយកើតហេតុ អ្នកបើកបររថយន្តបានចាកចេញដោយទុករថយន្តចោលនៅកន្លែងកើតហេតុ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលចរាចរណ៍បានចាត់ចែងយករថយន្តនេះមករក្សាទុកដើម្បីដោះស្រាយបន្តតាមនិតិវិធី៕
ប្រភព៖ Huy Bunleng News