ពោធិ៍សាត់៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ចាប់បានឃាត់ករ ដែលកាប់មន្ត្រីរដ្ឋបាលព្រៃឈើប្រម៉ោយ នៅស្រុងវាលវែង ខេត្តពោធិ៍សាត់ ចំនួន ៧ផ្គាក់ ស្លាប់ក្នុងថ្លុកឈាមក្នុងបន្ទប់បានហើយ។
នេះបើយោងតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនដៃដល់គឺជាកូនឈ្នួលរបស់ជនរងគ្រោះតែម្តង។ ជនដៃដល់មានឈ្មោះ រឿន រ៉ូ អាយុ១៥ឆ្នាំ ត្រូវចាប់បាននៅចំណុចវត្តកែវឧត្តម ហៅវត្តកណ្ដាល ស្ថិតក្នុងភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
គួររំលឹកថា ជនរងគ្រោះមានឈ្មោះ សេង វិសាល អាយុ៥២ឆ្នាំ មុខរបរមន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែង មានទីលំនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ កាប់ចំនួន ៧កាំបិតផ្គាក់ បណ្តាលអោយស្លាប់នៅលើគ្រែក្នុងបន្ទប់។ ក្នុងនោះជនសង្ស័យបានយកម៉ូតូឌ្រីម ១គ្រឿង, ទូរស័ព្ទ ៣គ្រឿង និងចិញ្ចៀនពេជ្រ ១វង់ផង់៕