ឯកឧត្តម ម៉ៅ ធនិន ចុះ​ជួយ​សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ

0

កំពត​៖ ព្រឹក​ថ្ងៃ​សៅរ៍ ៩​កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ វេទិកា សាលា ខេត្ត កំពត ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន ទទួល ជួប សម្របសម្រួល ដោះស្រាយ​បញ្ហា និង​សំណូមពរ​ជូន​ប្រជាពលរដ្ឋ និង ជួប សំណេះសំណាល សប្បុរសជន ដែល​ឧបត្ថម្ភ​សម្ភារៈ និង​ថវិកា ដល់​រដ្ឋបាល​ខេត្ត​សម្រាប់​ប្រើប្រាស់​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត ក្នុង​កំឡុង​ពេល​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ខេត្តកំពត​។ អំណោយ​ទាំងនោះ​រួម​មាន​៖

-​លោក​ជំទាវ ឧកញ៉ា ចាន់ សុទ្ធា ឧបត្ថម្ភ អង្ករ​ចំនួន​១០​តោន ទឹកស៊ីអ៊ីវ​១០០​យួរ មី​ចំនួន​១០០​កេស និង​ទឹក​សុទ្ធ​ចំនួន​១០០​កេស​។

-​លោក លី យូ និង​លោក អេ​ដ​ឌី លឿង បាន​ផ្តល់​អង្ករ​ចំនួន​១០​តោន ទឹកត្រី​២០០​យួរ ត្រីខ​២០​កេស មី​ចំនួន ២០​កេស​ធំ និង​ទឹក​សុទ្ធ​ចំនួន​១០០​កេស​។

-​លោក លឹ​ម ឆាវ​រ៉ាត់ និង​ភរិយា ឧបត្ថម្ភ​ថវិកា​ចំនួន​១២​លាន​រៀល​៕

ប្រភព៖ រដ្ឋបាលខេត្តកំពត