Home សង្គម អ្នក​កំ​បូល​មក​ស្គាល់​មុខ ក្រុម​ជំនាញ​ទំលាក់​កាឡៃ​ដូរ​យក​ខ្សែ​ក​មាស​នេះ​អោយ​ហើយ​ទៅ

អ្នក​កំ​បូល​មក​ស្គាល់​មុខ ក្រុម​ជំនាញ​ទំលាក់​កាឡៃ​ដូរ​យក​ខ្សែ​ក​មាស​នេះ​អោយ​ហើយ​ទៅ

0

ភ្នំពេញ​៖ មាន​ករណី​អំពើ​ឆបោក (​ប្រើ​ល្បិច​យក​ខ្សែ​ក​កាឡៃ​ដូរ​យក​ខ្សែ​ក​ពិត​) បាន​កើតឡើង​នៅ​ចំណុច​មុខ​តូប​លក់​កាហ្វេ ផ្លូវ​បេតុង ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ០៧:២០​នាទី​។

ក្នុង​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៤​នាក់ ដែល​មានឈ្មោះ យិ​ន វ៉ា​ន់​នី ហៅ តា​ខ្មៅ ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ (​ឃាត់ខ្លួន គ្មាន​សារធាតុ​ញៀន​), ឈ្មោះ ជី ណា​ង ហៅ ម៉ែ​អា​ឈុ​ន ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន គ្មាន​សារធាតុ​ញៀន​), ឈ្មោះ សួន ស្រី​មុំ ហៅ យាយ​ស្វិត ភេទ​ស្រី អាយុ​៥៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន គ្មាន​សារធាតុ​ញៀន​) និង​ឈ្មោះ តោ ភេទ​ប្រុស អាយុ​ប្រហែល ៤២​ឆ្នាំ (​គេចខ្លួន​)​។

ចំពោះ​សម្ភារៈ​បន្សល់​ទុក​រួម​មាន​ខ្សែ​ក ពណ៌​មាស ចំនួន ០១​ខ្សែ​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​បី​នាក់​ខាងលើ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌកំបូល

Previous articleចាប់​បាន​អ្នកជំនាញ​ជិះ​ម៉ូតូ ឆក់​តាម​ដងផ្លូវ​ម្នាក់​ទៀត​ហើយ
Next articleក្តៅ​ៗ ចាប់​បាន​ឃាតករ ដែល​កាប់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្រុក​វាល​វែង ៧​ផ្គាក់ ស្លាប់​ក្នុង​ថ្លុកឈាម