ចាប់​បាន​អ្នកជំនាញ​ជិះ​ម៉ូតូ ឆក់​តាម​ដងផ្លូវ​ម្នាក់​ទៀត​ហើយ

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ១៧:០០​នាទី​ល្ងាច កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល កា​កាប​ទី​១ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆក់​ទ្រព្យសម្បត្តិ​តាម​ផ្លូវ​សាធារណៈ ស្ថិត​នៅ​ភូមិ​តា​ងួ​ន​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

សម្ភារៈ​ដកហូត​រួម​មាន​ ម៉ូតូ​ចំនួន​០១​គ្រឿង ជា​របស់​ជនសង្ស័យ។ បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិ​ធី​ច្បាប់ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ