បាត់ដំបង៖ នេះបើយោងតាមការចេញផ្សាយរបស់អគ្គិសនីបាត់ដំបង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអោយដឹងថា ករណីដាច់ចរន្តអគ្គិសនីចេញពីអនុស្ថានីយបាត់ដំបង CPG ដែលបណ្ដាលអោយដាច់ចរន្តអគ្គិសនីនៅក្នុងស្រុកបាណន់ ស្រុកថ្មគោល ស្រុកបវេល ស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំពៅលូន ស្រុកមោងឫស្សី ស្រុករុក្ខគីរី ស្រុកគាស់ក្រឡ ផ្នែកខ្លះនៃស្រុកឯកភ្នំ ផ្នែកខ្លះនៃស្រុកសង្កែ ផ្នែកខ្លះនៃស្រុករតនមណ្ឌល និងក្រុងបាត់ដំបង ខេត្តបាត់ដំបង មូលហេតុដោយសារឆក់សត្វពស់នៅលើខ្សែបណ្ដាញតង់ស្យុងមធ្យម ២២គីឡូវ៉ុល នៅមុខអនុស្ថានីយបាត់ដំបង CPG ស្ថិតនៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្រុមការងារបច្ចេកទេសបានធ្វើការត្រួតពិនិត្យរួចរាល់ និងភ្ជាប់ចរន្តអគ្គិសនីឡើងវិញទាំងស្រុងនៅម៉ោង ១០:១០នាទី៕
ប្រភព៖ អគ្គិសនី បាត់ដំបង