ការ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ​ប្រពៃណី​នានា ម្ចាស់​កម្មវិធី ត្រូវ​ចុះ​កិច្ចសន្យា​ជាមួយ​រដ្ឋបាល​សង្កាត់​នៃ​ទីតាំង​ប្រារព្ធ ដើម្បី​ទទួលខុសត្រូវ​អនុវត្ត​តាម គោលការណ៍​រក្សា​គម្លាត​សុវត្ថិភាព​សង្គម

0

ភ្នំពេញ​៖ សេចក្ដីសម្រេច ស្ដី​ពី​ការ​កែសម្រួល​ចំពោះ​ការ​អនុញ្ញាត​ឱ្យ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ពិធីបុណ្យ​ប្រពៃណី ពិធី​សាសនា ការ​ជួបជុំ និង​កម្មវិធី​ផ្សេង​ៗ​បែប​សាសនា នៅ​រាជធានី​ភ្នំពេញ ដោយ​មិន​កំណត់​ចំនួន​អ្នកចូលរួម ប៉ុន្តែ​អាស្រ័យ​ទៅ​តាម​ទីតាំង​ប្រារព្ធ​ពិធី ដែល​អាច​ធានា​បានការ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​-​បុគ្គល និង​វិធានការ​សុខាភិបាល ចាប់ពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​តទៅ​៕