Home សង្គម ពរ​កូនស្រី កាន់​រូបថត​មួយ​សន្លឹក ដើរ​រកប្រពន្ធ ៣​ថ្ងៃ​ហើយ នៅ​តែ​មិនឃើញ​ទៀត

ពរ​កូនស្រី កាន់​រូបថត​មួយ​សន្លឹក ដើរ​រកប្រពន្ធ ៣​ថ្ងៃ​ហើយ នៅ​តែ​មិនឃើញ​ទៀត

0

ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១​ម្សិលមិញ បុរស​ម្នាក់​បាន​ពរ​កូន​មក​កាន់​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​ចោម​ចៅ​៣ និង​សាលាសង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ស្វែងរក​ប្រពន្ធ​របស់​គាត់ ដោយ​គាត់​បាន​ដើរ​រក​អត់​រយៈពេល ៣​ថ្ងៃ​មក​ហើយ​។ ក្នុង​នោះ​ក៏​ព្យាយាម​ទាក់ទង​តាម​បណ្តាញ​ទូរ​សព្ទ័ ក៏​នៅ​តែ​មិន​អាច​ទំនាក់ទំនង​បាន​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា បុរស​ខាងលើ​មានឈ្មោះ សាន់ សា​រិ​ន ហៅ​វី អាយុ ៣៩​ឆ្នាំ ហើយ​ប្រពន្ធ​ដែល​បាត់​ខ្លួន​នោះ​មានឈ្មោះ មឿ​ន ណា​មី ហៅ ង៉ោ​ល អាយុ ៣១​ឆ្នាំ (​រូបថត​មួយ​សន្លឹក​) និង​កូនស្រី​អាយុ ៣​ឆ្នាំ ដែល​បាន​ធ្វើ​ដំណើរ​តាំងពី​ភូមិ​គីឡូ​៩៣ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ រយ​:​ពេល ៣​ថ្ងៃ ដើម្បី​ដើរ​រកប្រពន្ធ​ដែល​ឮដំណឹង​ថា ប្រពន្ធ​មក​ធ្វើការ​នៅ​ម្តុំ​ផ្សារ​ព្រៃ​ទា​៕

ប្រភព៖ Heng Ly

Previous articleការ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ​ប្រពៃណី​នានា ម្ចាស់​កម្មវិធី ត្រូវ​ចុះ​កិច្ចសន្យា​ជាមួយ​រដ្ឋបាល​សង្កាត់​នៃ​ទីតាំង​ប្រារព្ធ ដើម្បី​ទទួលខុសត្រូវ​អនុវត្ត​តាម គោលការណ៍​រក្សា​គម្លាត​សុវត្ថិភាព​សង្គម
Next articleក្រសួងសុខាភិបាល​ចេញ​សេចក្តីណែនាំ​ពី​ការ​ពង្រឹង​ការ​អនុវត្ត​វិធានការ​សុខាភិបាល ក្នុង​ការ​រៀបចំ​ពិធី​នានា