សៀមរាប៖ នេះបើយោងតាមផេកហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ បានបង្ហោះនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអោយដឹងថា “នាំយកថវិកា ២០លានរៀល របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រគល់ជូនដល់ក្រុមគ្រួសារក្មួយប្រុស គង់ សីហា។
ជួសមុខឱ្យក្មួយ សីហា និងក្រុមគ្រួសារ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលតែងតែបានចូលរួមការងារសង្គមយ៉ាងច្រើនក្នុងពេលកន្លងមក ជាពិសេសបានចូលរួមឧបត្ថម្ភដើម្បីកែប្រែជីវភាពខ្វះខាតរបស់ក្រុមគ្រួសារក្មួយ សីហា នៅក្មុងថ្ងៃនេះ។
ដើម្បីសុវត្ថិភាព ខ្ញុំបានឱ្យក្រុមការងារជួយរៀបចំឱ្យពួកគាត់បើកគណនីធនាគារមួយដើម្បីរក្សាទុកប្រាក់ឧបត្ថម្ភដែលទទួលបានទាំងអស់ឱ្យបានត្រឹមត្រូវ មុននឹងយកទៅប្រើប្រាស់ឱ្យចំគោលដៅក្នុងការប្រកបមុខរបរការងារណាមួយ ហើយដែលក្រុមការងារនឹងជួយសម្របសម្រួល ផ្តល់យោបល់ និងជួយគាំទ្រនាពេលខាងមុខផងដែរ”៕