រថភ្លើង​បុក​ម៉ូតូ​បើក​ឆ្លងផ្លូវ ធ្វើ​អោយ​ម្ចាស់​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង

0

ព្រះ​សីហ​នុ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ៣:៤៥​នាទី​រសៀល ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ក្រោយ​រថភ្លើង​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​អោយ​ម្ចាស់​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច ខ​-៣ ភូមិ​អូរ​ត្រជាក់ចិត្ត ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​ម៉ោង​កើតហេតុ​ខាងលើ​មាន​រថភ្លើង​មួយ​គ្រឿង​បើក​ពី​ភ្នំពេញ ទៅ​ក្រុងព្រះសីហនុ មក​ដល់​ចំណុច​ខាងលើ ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​បើក​ឆ្លងផ្លូវ ហើយ​ក៏​បុក​។ ក្រោយ​កើតហេតុ​រថភ្លើង​បន្តដំណើរ​ទៅ​មុខ​ទៀត ខណៈ​ម៉ូតូ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក ហើយ​សព​ប្រគល់​ជូន​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​។ ម្ចាស់​ម៉ូតូ​ដែល​ស្លាប់​មានឈ្មោះ លីវ ហុង ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ទីលំនៅ​ភូមិ​អូរ​ត្រជាក់ចិត្ត ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​៕