ពេក​ៗ​ហើយ​! ចាប់​អូស​ដៃ​ក្មេង​ស្រី​ចេញពី​បន្ទប់រៀន យក​ទៅ​រំលោភ​ក្នុង​បន្ទប់ទឹក​រហូត​សម្រេច

0

កោះកុង​៖ នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ១៥​និង​៤៥​នាទី ផ្នែក​ជំនាញ​បាន ទទួល​ពាក្យបណ្ដឹង ពី​ឈ្មោះ វ៉ា​ន់ មុំ ភេទ​ស្រី អាយុ ៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរប​កសិករ ត្រូវជា​ម្ដាយ​ជន​រង​គ្រោះ មាន​ទីលំនៅ​ភូមិ​ជ្រោយ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល បាន​មក ប្ដឹង​ឈ្មោះ ម៉ី លាក់ ភេទ​ប្រុស អាយុ ៧៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ជ្រោយ ឃុំ បឹង​ព្រាវ ស្រុកស្រែ​អំបិល ពី​បទ​ចាប់រំលោភ​សេពសន្ថវៈ លើ​កូនស្រី​របស់​គាត់​ឈ្មោះ វ​.​វ​.​វ ភេទ​ស្រី អាយុ ១៥​ឆ្នាំ មុខរបរ​សិស្ស រហូត​បាន​សម្រេច ០១​លើក​នៅ​ក្នុង​ថ្នាក់រៀន កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ ២០២១​វេលា​ម៉ោង​១៧​និង​១០​នាទី ។

ក្រោយ​ពី​សិស្ស​ទាំងអស់​បាន​ចេញពី​សាលារៀន ហើយ​ពួក​គេ​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​អស់ ចំណែក​កូន​របស់​គាត់​ពុំ​ទាន់​មក​ផ្ទះ​នៅឡើយ​គឺ​នៅ​កត់​មេរៀន​បង្ហើយ​ក្នុង​ថ្នាក់រៀន​ម្នាក់ឯង ជន​ស​ង្ស​យ័​បាន​ធ្វើ​សកម្មភាព​ចាប់​កូន​របស់​គាត់​តែ​ម្តង ។

លុះ​មក​ដល់​ថ្ងៃ​ទី​៨ ខែ វិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ១៥​និង​០០​នាទី ពេល​កូនស្រី​របស់ គាត់​មក​អង្គុយ​លេង​លើ​បង់ នៅ​មុខ​បន្ទប់រៀន​ម្នាក់ឯង ស្រាប់តែ​ជន​រូប​នេះ​ដើរ​សំដៅ មក​ចាប់ដៃ​កូនស្រី​គាត់​អូស​ចូល​ទៅ​ក្នុង​បន្ទប់រៀន ហើយ​ក៏​ចាប់រំលោភ​បាន​សម្រេច​ម្ដង ទៀត មិនតែប៉ុណ្ណោះ​ជន​រូប​នេះ បាន​គំរាម​ឡើង​ថាបើ​ហ៊ាន​យក​រឿង​ទាំងនេះ ប្រាប់​អ្នក ណា​ឲ្យ​ដឹង​រូបគេ​នឹង​សម្លាប់​ចោល​។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​រត់គេច​ខ្លួន​បាត់ ផ្នែក​ជំនាញ​កំពុងធ្វើការ ស្រាវជ្រាវ​ចាប់​ជន សង្ស័យ​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ