ក្តៅ​ៗ បន្ត​ចាប់​បាន​អ្នកទោស​ហែក​គុក​ម្នាក់​ទៀត ជា​អ្នក​ទី​៥​ហើយ

0

ស្ទឹង​ត្រែង​៖ គិត​មក​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ចាប់ខ្លួន​អ្នកទោស​រត់គេច​ខ្លួន បាន ១​នាក់​ទៀត​ហើយ ខណៈ ២​នាក់​ផ្សេង​ទៀត​កំពុង​បន្ត​រត់គេច​ខ្លួន​ដ​ដែរ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា អ្នកទោស​ដែល​ចាប់ខ្លួន​បាន​នេះ​មានឈ្មោះ​ហន វិមាន ជាប់​ទោស​២៧​ឆ្នាំ រឿង​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​ប្រើ​ទារុណកម្ម និង​អំពើ​ឃោ​ឃៅ អ្នកទោស​រូប​នេះ ត្រូវ​ចាប់ខ្លួន​បាន​មក​វិញ នៅ​ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង​៕