ភ្នំពេញ៖ ស្ត្រីម្នាក់បានទៅផ្សារដោយទុកកូនស្រីតូចនៅផ្ទះលុះត្រឡប់មកវិញ ស្រាប់តែឃើញកូនស្លាប់ក្នុងធុងទឹក។ ហេតុការណ៍នេះបានកើតឡើងក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ កាលពីម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្រុមគ្រួសារក្មេងរងគ្រោះបានឱ្យដឹងថា កុមារីរងគ្រោះខាងលើឈ្មោះ ឆៃ ម៉ីជីង អាយុ ១៨ខែ មានម្តាយក្មេងឈ្មោះ ឱក ស្រីមុំ អាយុ ៣១ ឆ្នាំ និងឪពុកឈ្មោះ ឈន លី អាយុ ៣៨ឆ្នាំ។ មុនកើតហេតុម្តាយរបស់កុមារីរងគ្រោះបានទៅផ្សារដើម្បីទិញឥវ៉ាន់ដោយទុកកូនស្រីឱ្យនៅលេងក្នុងបរិវេណផ្ទះជួល៕
ប្រភព៖ សហការី