បាត់ដំបង៖ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ មានសេចក្តីរាយការពីសំណាក់ប្រជានទៅកាន់សមត្ថកិច្ច ក្រោយពួកគាត់បានឃើញក្មេងស្រីម្នាក់ទើបតែមានអាយុ ៩ឆ្នាំ ត្រូវបានម្តាយចិញ្ចឹមវាយធ្វើបាបស្ទើរតែរាល់ថ្ងៃ រហូតមានស្មានពេញខ្លួន នឹងតែងតែប្រឌិតថា ក្មេងស្រីខាងលើត្រូវឆ្មាខ្វាច និងដើរបុកទ្វារជាដើម។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាក្មេងស្រីរងគ្រោះមានឈ្មោះ ចន្ធី លីហ្សា អាយុ០៩ឆ្នាំ ខណៈម្តាយចិញ្ចឹមឈ្មោះ អ៊ឹម សុគន្ធីអាយុ៥៧ឆ្នាំ រស់នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។ ក្មេងស្រីរងគ្រោះត្រូវបាន ពីរនាក់ប្តីប្រពន្ធទៅសុំគេយកមកចិញ្ចឹមតាំងពីអាយុ ៣ឆ្នាំ។ ចាប់តាំងពីមកនៅជាមួយគ្រួសារនេះ តែងតែត្រូវម្តាយវាយធ្វើបាប រហូតថ្ងៃខ្លះត្រូវរំពាត់រហូតជាង ១០០រំពាត់ក៏មាន។ ហើយនៅថ្ងៃខ្លះមិនត្រឹមតែវាយទេ នៅមានប្រើជំពាមកៅស៊ូបាញ់ទៀតផង។
បើតាមប្រភពពីលោក ហោ ផុន មេភូមិវត្តគរ បានបញ្ជាក់ថា ម្តាយចិញ្ចឹមខាងលើពិតជាបានប្រើអំពើហិង្សាខាងលើ គឺមានពិតមែន ហើយរយៈពេលកន្លងមកលោកក៏ធ្លាប់បានចុះណែនាំម្តងហើយកុំអោយវាយធ្វើបាបក្មេងបន្តទៀត គឺគ្រាន់តែប្រើត្រឹមមាត់ប្រដៅបានហើយ។
ក្នុងនោះលោក ពេជ្យ សារ៉ែម អធិការក្រុងបាត់ដំបងបញ្ជាក់ថា ក្រោយមានកិច្ចអន្តរាគមន៍ពីកម្លាំងរបស់លោក ចំពោះមុខគ្រាន់តែធ្វើការណែនាំដល់ស្ត្រីដែលជាម្តាយចិញ្ចឹមហើយចំណាត់ការបន្តយ៉ាងណានោះ ខាងមន្ត្រីជំនាញរដ្ឋបាលសាលាក្រុង នឹងបន្តវិធានការនៅថ្ងៃទី១២ ខែវិច្ឆិកាស្អែកនេះបន្តទៀត៕
ព័ត៌មានបន្ថែម៖ ក្តៅៗ សមត្ថកិច្ចចាប់ខ្លួនម្តាយចិញ្ចឹម ដែលវាយកូនស្រី មួយថ្ងៃៗជាង ១០០រំពាត់នោះហើយ