ក្តៅ​ៗ សមត្ថកិច្ច​ចាប់ខ្លួន​ម្តាយចិញ្ចឹម ដែល​វាយ​កូនស្រី មួយ​ថ្ងៃៗ​ជាង ១០០​រំពាត់​នោះ​ហើយ

0

ភ្នំពេញ​៖ ក្រោយ​បែកធ្លាយ​រឿង​ម្តាយចិញ្ចឹម វាយ​កូនស្រី អាយុ ៩​ឆ្នាំ ជាង ១០០​រំពាត់ ស្ទើរតែ​រាល់ថ្ងៃ​មក ពេល​នេះ​សមត្ថកិច្ច​បាន​សម្រេច​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ជា​ម្តាយចិញ្ចឹម​ខាងលើ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់វិធានការ​តាម​ផ្លូវច្បាប់​ហើយ​។

បើ​តាម​ប្រភព​សមត្ថកិច្ច​បានអោយ​ដឹង​ថា ការ​ឃាត់ខ្លួន​ម្តាយចិញ្ចឹម​ខាងលើ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​លោក កែវ សុ​ជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បញ្ជា​ឲ្យ​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​កន្លង​ទៅ​។

គួរ​បញ្ជាក់​ស្ត្រី​សង្ស័យ​ខាងលើ​មានឈ្មោះ អ៊ឹ​ង សុ​គុណ​ធី ភេទ​ស្រី អាយុ ៥៧​ឆ្នាំ បាន​វាយ​ធ្វើបាប​កូនស្រី​ចិញ្ចឹម​តាំងពី​អំឡុង​ខែធ្នូ ឆ្នាំ​២០២០​មក​ម្ល៉េះ​៕